ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងក្រុមប្រឹក្សាឃុំព្រះដាក់ ស្ថិតក្នុងស្រុកបន្ទាយស្រី
បន្ទាប់ពីបញ្ចប់ការសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រះដាក់ នារសៀលថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបន្តជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី និងក្រុមប្រឹក្សាឃុំព្រះដាក់ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។


















