ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក
នាព្រឹកថ្ងៃពុធ ៩កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន
១. ប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ រួមមាន៖
- ថវិកា ចំនួន ៥ម៉ឺនដុល្លារ
- អង្ករ ចំនួន ៥០តោន
- ប្រេងសាំង ចំនួន ១ម៉ឺនលីត្រ
- ប្រេងម៉ាស៊ូត ចំនួន ១ម៉ឺនលីត្រ។
២. ប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចំនួន ៦វរសេនាតូច ដោយក្នុងមួយវរសេនាតូច ទទួលបាន៖
- ថវិកា ចំនួន ១០លានរៀល
- អង្ករ ចំនួន ៥តោន
- មីកញ្ចប់ ចំនួន ១០០កេសធំ
- គុយទាវកញ្ចប់ ចំនួន ៧៥កេសធំ
- ត្រីខកំប៉ុង ចំនួន ៣០កេស
- ទឹកត្រី ចំនួន ៣០យួរ
- ទឹកស៊ីអ៉ីវ ចំនួន ៣០យួរ
- សាច់ក្រក ចំនួន ៣០គីឡូក្រាម
- ទឹកបរិសុទ្ធ ចំនួន ៥០កេស
- តង់ ចំនួន ៥០តង់។
៣. ក្រុមគ្រូពេទ្យ ថវិកា ចំនួន ៥លានរៀល៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)