ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញ មន្រ្តីនគរបាល ២.៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ
ថ្លែងក្នុងឱកាសបើកជំរឿននគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបទៅកាន់អង្គពិធី នូវទិន្នន័យបឋមដែលបង្ហាញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស មានមន្ត្រីចំនួន ២.៣៣២នាក់ ត្រូវបានរកឃើញថាខុសឆ្គងពីទិន្នន័យដើម។
ការខុសឆ្គងនោះ ត្រូវបានឯកឧត្តមអភិសន្តិបបណ្ឌិត លើកឡើងចំៗ រួមមាន ខុសថ្ងៃខែឆ្នាំកំណើត ចំនួន២.២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះ ចំនួន៤៨នាក់ និងខុសភេទចំនួន៤នាក់ ដោយមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ ប្រមុខក្រសួងមហាផ្ទៃចាត់ទុកទិន្នន័យខុសនេះ ថាជាការបញ្ជាក់ឱ្យឃើញអំពីភាពចាំបាច់នៃការចុះធ្វើជំរឿង។
នៅថ្ងៃនេះ ក្រសួងមហាផ្ទៃបាននិងកំពុងដំណើរការជំរឿនមន្ត្រីនគរបាល បម្រើការនៅតាមអង្គភាពចំនួន៣ រួមមានអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ជំរឿននេះនឹងបន្តធ្វើរហូតបញ្ចប់ថ្នាក់អង្គភាពចំណុះទីស្ដីការក្រសួង មុននឹងបន្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរឿនមន្ត្រីនគរបាលជាតិ មានគោលដៅស្នូល៦ រួមមាន ១. ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់ ២. ដឹងពីតម្រូវការកម្លាំងជាក់ស្តែង ៣. ស្គាល់ពីសមត្ថភាពរបស់មន្ត្រី ៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ៥. ធ្វើទំនើបកម្មការគ្រប់គ្រង និងទី៦. ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា យុទ្ធនាការជំរឿននេះ ជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកសាងមូលដ្ឋាន ទិន្នន័យធនធានមនុស្ស រយៈពេលវែង ធានាប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយនូវការចំណាយថវិកាជាតិ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)