សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ យូ ច័ន្ទដាវី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសាររំលែកមរណទុក្ខ ជូនលោកជំទាវ យូ ច័ន្ទដាវី ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងដ៏សោកសង្រេង នៃមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលឯកឧត្តម បានទទួលមរណភាព នាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០៤នាទី ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ។
.jpg)