ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដង្ហែវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត រួមមាន៖ វត្តសុវណ្ណគង្គាមុនីរាម វត្តទួលសំពៅមាស និងវត្តកោះអណ្ដែត។​ 

 

ពិធីសូត្រមន្តនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតក្នុងសង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង