ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង
នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីប្រកាសស្តីពីការកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សខេត្តព្រៃវែង។





























































