ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូចេញចូលរួមកិច្ចប្រជុំនៅវៀតណាម ដើម្បីពង្រឹងកិច្ចសហការអនុវត្តច្បាប់ ក្របខណ្ឌអាស៊ាន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់រដ្ឋធានីហាណូយ ដើម្បីចូលរួម «សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់ អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» រៀបចំដោយក្រសួងនគរបាលវៀតណាម រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយក្នុងព្រឹកថ្ងៃទី២៩ ខែកញ្ញា ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីប្រកាសបានឱ្យដឹងទៀតថា សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់ អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន រៀបចំឡើង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសជាសមាជិកលើការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណង បង្ក្រាប និងតាមចាប់ខ្លួនជនល្មើសរត់គេចខ្លួនក្នុងតំបន់ ព្រមទាំងផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ ក្នុងគោលដៅថែរក្សា សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ នៅក្នុងសហគមន៍អាស៊ានទាំងមូល។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមឱ្យដឹងដែរថា ក្រៅពីអញ្ជើញចូលរួមក្នុងសន្និសីទជាន់ខ្ពស់ ប្រមុខក្រសួងមហាផ្ទៃ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសប្រ៊ុយណេ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសទីម័រឡេស្តេ ព្រមទាំងមានកម្មវិធីការងារសំខាន់ៗមួយចំនួនទៀតផងដែរ៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)