មុនចេញទៅវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើដំណើរទៅផ្ដល់ជំនួយគាំទ្ររដ្ឋបាលខេត្ត និងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅបាត់ដំបង
ប៉ុន្មានម៉ោងមុនដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចេញទៅបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដើម្បីផ្ដល់ជំនួយគាំទ្រជូនទាំងរដ្ឋបាលខេត្ត និងបន្តចុះទៅជួបពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មគោល។
នៅសាលាខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្រគល់អង្ករ១០តោន មី៥០០កេស ត្រីខ៨០កេស ទឹកសុទ្ធ៣០០យួរ ទឹកត្រី២០០យួរ និងទឹកស៊ីអ៊ីវ២០០យួរ ជូនឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីត្រៀមផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ជួបការលំបាកដោយសារគ្រោះជំនន់ទឹកភ្លៀង។ ជំនន់ទឹកភ្លៀង បានជន់ឡើងនាប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាលឱ្យលិចមូលដ្ឋានប្រជាពលរដ្ឋ ជាច្រើនឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង រួមទាំងនៅតាមបណ្ដោយស្ទឹងសង្កែ។
ចេញពីពិធីប្រគល់ជំនួយគាំទ្រនៅសាលាខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តដំណើរឆ្ពោះទៅស្រុកថ្មគោល ដែលនៅទីនោះ មានតំណាងប្រជាពលរដ្ឋរងគ្រោះចំនួន៦០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋានអញ្ជើញមកជួបជុំគ្នាដើម្បីទទួលជំនួយឧបត្ថម្ភ ពីប្រមុខក្រសួងមហាផ្ទៃ។ ជំនួយដែលត្រូវបានផ្ដល់ជូនពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងតង់ចំនួន១។
ការផ្ដល់ជំនួយគាំទ្រដល់រដ្ឋបាលខេត្ត និងជំនួយបន្ថែមជូនប្រជាពលរដ្ឋរងគ្រោះ មិនថាគ្រោះទឹកជំនន់ ឬមហន្តរាយធម្មជាតិផ្សេងៗ គឺជាវប្បធម៌ដែលថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់តែងបានប្រកាន់ខ្ជាប់ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងការទទួលខុសត្រូវខ្ពស់។ វប្បធម៌នេះ បានប្រកាន់ខ្ជាប់ ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។
ជាក់ស្ដែង ទោះបីនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ត្រូវដឹកនាំគណៈប្រតិភូចេញចូលរួម សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន នៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី នៅតែឆ្លៀតពេលវេលាដ៏មមាញឹកនេះ ចុះទៅផ្ដល់ការលើកទឹកចិត្ត និងជំនួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត និងពលរដ្ឋរងគ្រោះ ធ្វើឱ្យពួកគាត់មានស្នាមញញឹម និងទទួលបានភាពកក់ក្ដៅមួយកម្រិតបន្ថែមទៀត៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)